#ដំណើរលើទឹកដីកំណើត និង #ពេលវេលាតបស្នងអោយជីវិត គឺជា hashtags ដែលយុវនារីក្លាហានពីរនាក់បានដាក់លើ ចំនងជើងកម្រងរូបថត រាល់ពេលដែលគេបានផុស លើបណ្តាញសង្គមហ្វេសប៊ុកម្តងៗ អំពីដំណើរកំសាន្តរបស់ពួកគេ។ ពាក្យថាដំណើរកំសាន្តតែម្យ៉ាងគឺមិនប្លែកទេ សំរាប់យើងទាំងអស់គ្នា ប៉ុន្តែបើដំណើរកំសាន្តនោះមានតែនារីពីរនាក៉ ហើយពួកគេជិះម៉ូតូម្នាក់មួយៗ ដោយយកតែសំពាយដែលដាក់របស់របរចាំបាច់សំរាប់ប្រើប្រាស់ប្រចាំថ្ងៃបានតែប៉ុន្មានមុខតែប៉ុណ្ណោះ ហើយគោលដៅរបស់គេគឺត្រូវឆ្លងកាត់តាមខេត្តក្រុងទាំង ២៥ របស់ប្រទេសកម្ពុជា​ ដោយដល់យប់ត្រង់ណាគេងត្រង់ហ្នឹងនោះ តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ? តើអ្នកទាំងអស់គ្នាគិតថាគាត់ត្រូវចំណាយពេលប៉ុន្មានខែដែរ ដើម្បីបំពេញក្តីស្រម៉ៃរបស់ពួកគាត់នោះ? តើគាត់បានជួបប្រទះរឿងរ៉ាវអ្វើខ្លះដែរ?​

សំរាប់ Tourism for Change យល់ថានេះពិតជាដំណើរកំសាន្តដ៏អស្ចារ្យណាស់​ និងកម្រមានអ្នកណាអាចធ្វើបានដូចគាត់ ជាពិសេសគឺនារីតែម្តង។ នេះមិនមែនមានន័យថាយើងមិនអោយតំលៃលើស្រ្តីទេ តែមិនអាចប្រកែកបានផ្នត់គំនិតរបស់ ប្រជាជនខ្មែរភាគច្រើនរមែងយល់ថា ការងារដែលលំបាក ដំណើរផ្សងព្រេង និងការងារណា ដែលប្រឈមនឹងហានិភ័យខ្ពស់ យើងតែងគិតដល់បុរសមុនគេ៕ តែយុវតីទាំងពីរនេះកំពុងតែបង្ហាញប្រាប់យើងទាំងអស់គ្នាថា ស្រ្តីអាចធ្វើបាន សំខាន់អោយតែមានការតាំងចិត្តជំនះឧបសគ្គ។

អត្ថបទលើកក្រោយ បន្ទាប់ពីយុវនារីទាំងពីរបានបញ្ចប់បេសសកកម្មរបស់ខ្លួន យើងនឹងសួរដេញដោលគាត់ អំពីកត្តារាំងស្ទះនានា អនុស្សាវរីយ៏ល្អៗ ការចងចាំដែលមិនអាចបំភ្លេចបាន និង បទពិសោធន៌ថ្មីៗសម្រាប់ជីវិត ក្នុងដំណើរកំសាន្តដោយជិះម៉ូតូទាំង ២៥ ខេត្តក្រុង​របស់គាត់។

តើពួកគាត់ទាំងពីរជានរណា? តើមានអ្វីដែលជំរុញអោយពួកគាត់សំរេចគោលដៅនេះបាន? សូមតាមដានជាមួយយើងនៅអត្ថបទលើកក្រោយ៕